Khmer-version PTEAH BAITONG

  • ទំព័រដើម
  • ដំណោះស្រាយ
    • គម្រោងកំពុងអនុវត្ត
  • អំពីយើង
  • ក្រុមការងារ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស
  • ទំព័រដើម
  • ដំណោះស្រាយ
    • គម្រោងកំពុងអនុវត្ត
  • អំពីយើង
  • ក្រុមការងារ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស

ផ្ទះបៃតង

ចាប់តាំងពីឆ្នាំ 2015

Picture
ផ្ទះបៃតង

ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អង្គការក្រៅរដ្ឋាភិបាលបារាំង អង់ទ្រើព្រើនើស៍ ឌុយ ម៉ង់ (Entrepreneurs Du Monde ) បង្កើតឡើងក្នុងឆ្នាំ ២០១៥​ ដោយចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ពីការផ្គត់ផ្គង់សម្ភារសូឡាតាមផ្ទះតូចៗ។ បន្ទាប់មក “ផ្ទះបៃតង” បានផ្លាស់ប្តូរ​អាជីវកម្មនេះ ដោយជំនួសមកវិញនូវការលក់ម៉ូទ័របូមទឹកសូឡាខ្នាតតូច ប៉ុន្តែក្រុមហ៊ុននៅតែជួបបញ្ហាហិរញ្ញវត្ថុ និងមិនអាចបន្តទៅមុខបាន។ 
នៅឆ្នាំ ២០២២ ក្រុមហ៊ុន SOGO Energy Pte. Ltd បានសម្រេចកិច្ចព្រមព្រៀងជាមួយ អង់ទ្រើព្រើនើស៍ ឌុយ ម៉ង់ ដើម្បីវិនិយោគបន្ថែម និងកាន់កាប់ភាគហ៊ុនចម្បងរបស់ផ្ទះបៃតង ហើយបានប្តូរទិសដៅសកម្មភាពអាជីវកម្មនេះទៅជាការផ្ដល់​​សេវាកម្មផ្គត់ផ្គង់ទឹកវិញ និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)។

​បេសកកម្ម
​
ផ្លាស់ប្តូរវិស័យកសិកម្មនៅកម្ពុជា ដោយរួមបញ្ចូលបច្ចេកវិទ្យាថាមពលស្អាត និងដំណោះស្រាយកសិកម្មប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព និងការការពារបរិស្ថាន។
Picture
ចក្ខុវិស័យ

​ជំរុញបច្ចេកវិទ្យាថាមពលស្អាតទៅ
កាន់សហគមន៍ ប្រជាជនសម្បូរណ៍សប្បាយ
និងមានសុខុមាលភាព។

​
Picture

​តម្លៃស្នូល

Picture
ភាពងាយស្រួលប្រើប្រាស់

ពួកយើងស្វែករក ជ្រើសរើស
និងដំណើរកាស្ថានីយ៍បូមទឹក
នៅទីតាំងដែលមានតម្រូវការ។​
តម្លៃសមរម្យ

   យើងផ្តល់សេវាកម្មដែលមានទំនួលខុសត្រួវ
និងគិតគូរពីលទ្ធភាពទទួលយកបាន
​សមរម្យរបស់កសិករ។
Picture
Picture
នវានុវត្តន៍

យើងបន្តអភិវឌ្ឍដំណោះស្រាយកសិកម្មប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីវឌ្ឍនភាព និងបង្កើតជម្រើសថ្មីៗល្អៗដល់កសិករ។ 
ចីរភាព

    យើងប្តេជ្ញាអនុវត្ត និងផ្តល់បច្ចេកវិទ្យាដែលធានាបាននូវការការពារបរិស្ថាន ស្ថិរភាពសេដ្ឋកិច្ច និងសមធម៌សង្គមក្នុងសហគមន៍ជនបទ។
Picture

ក្រុមការងាររបស់យើង
Picture

បណ្តាញសង្គម

ទំនាក់ទំនង

លេខទូរស័ព្ទ:០១០ ២២០ ៩៥៨/០៨៨ ២៨០ ១៥៥៥
អុីម៉ែល៖ [email protected]

អាសយដ្ឋាន៖​ ផ្ទះលេខ ៩៧ អេ ផ្លូវ ១៩ BT (តាផុន) ១២០៦០៦ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
© ផ្ទះបៃតង ២០២៥
មាតិកានិងរូបភាពទាំងអស់ដែលបានប្រើនៅលើគេហទំព័រនេះត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាងដោយ “ផ្ទះបៃតង” ហើយមិនអាចចម្លងឡើងវិញដោយគ្មានការអនុញ្ញាតឡើយ ។
Powered by Create your own unique website with customizable templates.