Khmer-version PTEAH BAITONG

  • ទំព័រដើម
  • ដំណោះស្រាយ
    • គម្រោងកំពុងអនុវត្ត
  • អំពីយើង
  • ក្រុមការងារ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស
  • ទំព័រដើម
  • ដំណោះស្រាយ
    • គម្រោងកំពុងអនុវត្ត
  • អំពីយើង
  • ក្រុមការងារ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស
យើងជឿជាក់ថា កសិករជ្រើសរើសការទទួលបានទឹកដែលមានតម្លៃ
​សមរម្យ និងអាចទុកចិត្តបាន លែងមានភាពស្មុគស្មាញលើការប្រើប្រាស់ម៉ាស៊ីនបូមទឹកសំាង ឬម៉ាស៊ូត។
Picture

បញ្ហា​

កសិករនៅតាមជនបទ ជាយូរមកហើយពុំអាចរើរួចពីភាពក្រីក្រ និងភាពងាយរងគ្រោះពីកត្តាផ្សេងៗ។ បម្រែបម្រួលអាកាសធាតុ ភ្លៀងធ្លាក់មិនទៀងទាត់ គ្រោះរាំងស្ងួត និងទឹកជំនន់ ជារឿយៗធ្វើអោយមានឱនភាពផ្នែកកសិផល និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ ជួនកាលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ បន្ថែមពីនេះ កសិករត្រូវចំណាយលើការប្រើប្រាស់ប្រេងម៉ាស៊ូត ឫសំាង និងការដឹកជញ្ជូនដែលមានតម្លៃខ្ពស់ហួសហេតុ។ ដូច្នេះកសិករភាគច្រើនមានលទ្ធភាពបង្កបង្កើនផលលីដីស្រែរបស់ពួកគេត្រឹមមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ និងត្រូវទុកដីទំនេរចោល។
Picture

ដំណោះស្រាយ

ដើម្បីដោះស្រាយបញ្ហានេះ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ពួកយើង បានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងដំណើរការយ៉ាងទៀងទាត់ ដោយបានធ្វើឡើង និងសិក្សាទៅតាមលក្ខខណ្ឌនៅក្នុងតំបន់របស់ពួកគេ។ សេវាកម្មរួមបញ្ចូលគ្នាដ៏គួរឱ្យទុកចិត្តពី “ផ្ទះបៃតង” បានផ្ដល់អោយកសិករនូវការប្រើប្រាស់ដែលគ្មានការចំណាយជាមុន ឬហានិភ័យហិរញ្ញវត្ថុ និងត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីគុណភាពរយៈពេលវែង តម្លៃសមរម្យ
​និងមានទំនួលខុសត្រូវខ្ពស់។
​
​

សក្ខីកម្ម


គម្រោងសម្រាប់ដំណាក់កាលទី១ ជាមួយក្រុមកសិករនៅឃុំព្រៃគុយ (ព.គ ១)

កសិករឈ្មោះ ៖ ម៉ាន់ ទិត្យ 
តួនាទី៖ ប្រធានក្រុម នៃក្រុមកសិករប្រើប្រាស់ទឹកឃុំព្រៃគុយ
Picture
មុនពេលក្រុមហ៊ុនផ្ទះបៃតងចូលមក ការដឹកនាំកសិករក្នុងភូមិយើងជួបការលំបាក។ យើងមានការខ្វះខាតក្នុងការរៀបចំវិធានការគ្រប់គ្រងទឹក ងាយមានជម្លោះ និងបែកបាក់សាមគ្គីគ្នា។ កសិករត្រូវដោះស្រាយបញ្ហាទឹករៀងៗខ្លួន។ 
ផ្ទះបៃតងបានជួយបានជួយរៀបចំបង្កើតសហគមន៍ និងជម្រុញអោយមានស្មារតីសាមគ្គីក្នុងសហគមន៍។​ សេវាកម្មផ្គត់ផ្គង់ទឹកដោយថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុនផ្ទះបៃតងបានកែប្រែស្ថានភាពក្នុងភូមិខ្ញុំទាំងស្រុង។ យើងមានទឹកស្រោចស្រពគ្រប់គ្រាន់ នាំអោយទិន្នផលកើនឡើង និងជីវភាពរបស់យើងប្រសើរឡើងតាំងពីឆ្នាំដំបូងនៃការប្រើប្រាស់សេវាកម្មនេះ។
សព្វថ្ងៃ យើងអោយតម្លៃលើការងារជាក្រុម និងការសហការគ្នាដើម្បីអភិវឌ្ឍន៍សហគមន៍យើងតែមួយ។ ក្រុមហ៊ុនផ្ទះបៃតងមិនត្រឹមតែជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្គត់ផ្គង់ទឹកនោះទេ តែពួកគេបានជំរុញឱ្យមានសាមគ្កីភាព និងបណ្ដុះក្ដីសង្ឃឹមក្នុងការបន្តប្រឹងប្រែងទៅមុខទៀត។
Picture
ផ្ទៃដីដំាដំណាំស្រូវ ដែលកំពុងទទួលសេវាកម្មពីក្រុមហ៊ុនមាន : ១៦០ ហិកតា
ចំនួនកសិករដែលចូលរួមទទួលសេវាកម្មមាន : ៧២ គ្រួសារ
ស្ថិតនៅទីតំាង៖​ ភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រទេសកម្ពុជា


​ផែនទី៖ ទីតាំងស្ថានីយ៍បូមទឹកដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)📌​

សហគមន៍កសិករប្រើប្រាស់ទឹក ក្បាលខ្មោច

កសិករឈ្មោះ ៖​ ប៉ុក ប៊ុនហុង
តួនាទី៖​ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ក្បាលខ្មោច
Picture
ក្នុងនាមជាប្រធានសហគមន៍កសិករប្រើប្រាស់ទឹកក្បាលខ្មោច ខ្ញុំឃើញការតស៊ូរបស់កសិករយើងដោយផ្ទាល់។ ទឹកតែងតែជាបញ្ហាធំបំផុតរបស់យើង។ យើងតស៊ូនឹងគ្រោះរាំងស្ងួតដែលធ្វើឱ្យស្រែរបស់យើងខូច ហើយបឹងរបស់យើងរីងស្ងួតនៅពេលដែលស្រូវរបស់យើងត្រូវការទឹកច្រើនបំផុត។ សហគមន៍របស់ខ្ញុំអាចដាំស្រូវបានតែម្តងក្នុងមួយឆ្នាំ ហើយការចំណាយច្រើន ជាពិសេសម៉ាស៊ីនបូមទឹកប្រើប្រេងម៉ាស៊ូត។
បន្ទាប់មក ក្រុមហ៊ុនផ្ទះបៃតងបានផ្តល់សេវាកម្មស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យមកសហគមន៍ខ្ញុំ។ ឥឡូវនេះយើងមានទឹកគ្រប់គ្រាន់។ ប្រព័ន្ធធារាសាស្ត្រនេះបានដោះស្រាយបញ្ហាទឹករបស់យើង ហើយវាថែមទាំងជួយរក្សាបឹងរបស់យើងពេញមួយឆ្នាំផងដែរ។ កសិកររបស់យើងទទួលបានអត្ថប្រយោជន៍ជាច្រើនពីនេះ។ ឥឡូវ​ យើង​អាច​ដាំ​ស្រូវ​បាន​ពីរ​រដូវ​ក្នុង​មួយ​ឆ្នាំ​ដោយ​ភាព​ជឿជាក់ ហើយ​យើង​អាច​បង្កើន​ប្រាក់​ចំណូល​បាន​ទ្វេ​ដង។
Picture
ផ្ទៃដីដំាដំណាំស្រូវ ដែលបានកំពុងទទួលសេវាកម្មពីក្រុមហ៊ុនមាន : ១៧៤ ហិកតា
ចំនួនកសិករដែលចូលរួមទទួលសេវាកម្មមាន :  ១០៣ គ្រួសារ
ស្ថិតនៅទីតំាង៖​ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រទេសកម្ពុជា


ផែនទី៖ ទីតាំងស្ថានីយ៍បូមទឹកដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) 📌 ​ចុចទីនេះដើម្បីបង្ហាញទីតាំង

គម្រោងកំពុងអនុវត្ត

                                                

គម្រោងកំពុងអនុវត្តរបស់យើង

ខេត្តកំពង់ធំ ប្រទេសកម្ពុជា

Picture
Picture

បណ្តាញសង្គម

ទំនាក់ទំនង

លេខទូរស័ព្ទ:០១០ ២២០ ៩៥៨/០៨៨ ២៨០ ១៥៥៥
អុីម៉ែល៖ [email protected]

អាសយដ្ឋាន៖​ ផ្ទះលេខ ៩៧ អេ ផ្លូវ ១៩ BT (តាផុន) ១២០៦០៦ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
© ផ្ទះបៃតង ២០២៥
មាតិកានិងរូបភាពទាំងអស់ដែលបានប្រើនៅលើគេហទំព័រនេះត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាងដោយ “ផ្ទះបៃតង” ហើយមិនអាចចម្លងឡើងវិញដោយគ្មានការអនុញ្ញាតឡើយ ។
Powered by Create your own unique website with customizable templates.